ព្រះត្រៃបិដក ភាគ ១០២

ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ចេ​តសិ​កក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង … ដូច​បុរេ​ជាត​ប្ប​ច្ច័​យដែរ មិន​មាន​ផ្សេងៗគ្នា​ទេ។ អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌​ផង នៃ​អចេតសិក​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ចិត្ត ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នៃ​ចិត្ត​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង … ដូច​បុរេ​ជាត​ប្ប​ច្ច័​យដែរ មិន​មាន​ផ្សេងៗគ្នា​ទេ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខ្វាយតនៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ចេ​តសិ​កក្ខន្ធ១ក្តី វត្ថុ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អត្ថិ​ប្ប​ច្ច័​យ នូវ​ខន្ធ២…។ សហជាត គឺ​ចេ​តសិ​កក្ខន្ធ១ក្តី វត្ថុ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អត្ថិ​ប្ប​ច្ច័​យ នូវ​ខន្ធ២ … ឯវារៈ​ទាំង២យ៉ាង បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637830670814917763
ទៅកាន់ទំព័រ៖