ព្រះត្រៃបិដក ភាគ ១០២
[១១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១២] សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមានវារៈ៣ ដូចបដិច្ចវារៈដែរ។ អនារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមហាភូត១ … មហាភូត១ របស់ពួកអសញ្ញសត្វ …។ សារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអហេតុកក្ខន្ធជាសារម្មណៈ ពឹងផ្អែកនឹងវត្ថុ
ID: 637830653174131476
ទៅកាន់ទំព័រ៖