ព្រះត្រៃបិដក ភាគ ១០២

អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌​ផង នៃ​អចេតសិក​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ជា​បច្ច័យ នៃ​ចេតសិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចេតសិក​ធម៌​ផង នៃ​អចេតសិក​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១១៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​នោ​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១១៤] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ … ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៣
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637830671639980049
ទៅកាន់ទំព័រ៖