ព្រះត្រៃបិដក ភាគ ១០២
ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[១១៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ ចេតសិកទុកៈ។
ចិត្តសម្បយុត្តទុកៈ
បដិច្ចវារៈ
[១១៦] ចិត្តសម្បយុត្តធម៌
(១) (ធម៌ដែលប្រកបដោយចិត្ត) អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ ខន្ធ១ អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តវិប្បយុត្តធម៌
(២) (ធម៌ដែលប្រាសចាកចិត្ត) អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។
(១) បានដល់វេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ។ អដ្ឋកថា។ (២) រូប និងនិព្វាន។ អដ្ឋកថា។
ID: 637830672178391948
ទៅកាន់ទំព័រ៖