ព្រះត្រៃបិដក ភាគ ១០២
ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត១ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកមហាភូត ក្នុងខណៈនៃបដិសន្ធិ មហាភូត១ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសម្បយុត្តក្ខន្ធ អាស្រ័យនូវវត្ថុ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី អាស្រ័យនូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសម្បយុត្តកក្ខន្ធ អាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២…។ ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធផង នូវពួកមហាភូតផង។
ID: 637830672358811609
ទៅកាន់ទំព័រ៖