ព្រះត្រៃបិដក ភាគ ១០២
ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី អាស្រ័យនូវចិត្តសម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ … កដត្តារូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធផង នូវពួកមហាភូតផង។
[១១៧] ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសម្បយុត្តកក្ខន្ធអាស្រ័យនូវវត្ថុ។ ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ … សេចក្តីបំប្រួញ។
[១១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩
ID: 637830672640772905
ទៅកាន់ទំព័រ៖