ព្រះត្រៃបិដក ភាគ ១០២
ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១១៩] ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាចិត្តសម្បយុត្ត នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ឯប្រស្នាទាំង៩ អ្នកប្រាជ្ញគប្បីធ្វើយ៉ាងនេះចុះ បទថា អហេតុកៈ ដូច្នេះ បណ្ឌិតគប្បីកំណត់ក្នុងបច្ច័យទាំងពួង មោហមូល មានតែ១គត់ បណ្ឌិតគប្បីបំពេញចុះ។
[១២០] ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធ។ ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺមហាភូត១ រហូតដល់ពួកអសញ្ញសត្វ។ ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង
ID: 637830672904950032
ទៅកាន់ទំព័រ៖