ព្រះត្រៃបិដក ភាគ ១០២

 [១២៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ ដូច​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [១២៤] ចិត្ត​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូច​បដិ​ច្ច​វារៈ​ដែរ។ ចិត្ត​វិប្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ … ដូច​បដិ​ច្ច​វារៈ​ដែរ។ ចិត្ត​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ចិត្ត​សម្បយុត្ត​កក្ខន្ធ​ជា​បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ។ ចិត្ត​សម្បយុត្ត​ធម៌​ក្តី ចិត្ត​វិប្បយុត្ត​ធម៌​ក្តី ពឹងផ្អែក​នឹង​ចិត្ត​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ ពឹងផ្អែក​នឹង​ពួក​មហាភូត។ ចិត្ត​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ធម៌​ផង នឹង​ចិត្ត​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637830673401969240
ទៅកាន់ទំព័រ៖