ព្រះត្រៃបិដក ភាគ ១០២

ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ជា​បដិសន្ធិ។ ចិត្ត​វិប្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ធម៌​ផង នឹង​ចិត្ត​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ ពឹងផ្អែក​នឹង​ពួក​ចិត្ត​សម្បយុត្ត​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង។ ចិត្ត​សម្បយុត្ត​ធម៌​ក្តី ចិត្ត​វិប្បយុត្ត​ធម៌​ក្តី ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ធម៌​ផង នឹង​ចិត្ត​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ ពឹងផ្អែក​នឹង​ពួក​ចិត្ត​សម្បយុត្ត​ក្ខន្ធ​ផង នឹង​ពួក​មហាភូត​ផង។
 [១២៥] ចិត្ត​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិត្ត​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ នឹង​កាយាយតនៈ … ពួក​ចិត្ត​សម្បយុត្ត​កក្ខន្ធ​ជា​បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ។ ចិត្ត​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ធម៌​ផង នឹង​ចិត្ត​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637830673621854329
ទៅកាន់ទំព័រ៖