ព្រះត្រៃបិដក ភាគ ១០២

នឹង​ខន្ធ២ … ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ សេចក្តី​បំប្រួញ។
 [១២៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១២៧] ចិត្ត​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិត្ត​វិប្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត១ រហូតដល់​ពួក​អសញ្ញ​សត្វ។ ចិត្ត​សម្បយុត្ត​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ នឹង​កាយាយតនៈ … ពួក​អហេតុ​កក្ខន្ធ ជា​ចិត្ត​សម្បយុត្ត ជា​បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ ចិត្ត​សម្បយុត្ត​ធម៌​ក្តី ចិត្ត​វិប្បយុត្ត​ធម៌​ក្តី ពឹងផ្អែក​នឹង​ចិត្ត​វិប្បយុត្ត​ធម៌ ទើប​កើតឡើង
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637830673885525469
ទៅកាន់ទំព័រ៖