ព្រះត្រៃបិដក ភាគ ១០២
ព្រោះនហេតុប្បច្ច័យ គឺពួកអហេតុកក្ខន្ធជាចិត្តសម្បយុត្ត ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ផង នឹងចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណផង នឹងកាយាយតនៈផង … ខន្ធ២ ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ជាចិត្តសម្បយុត្តផង នឹងវត្ថុផង នឹងខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ ប្រស្នា២យ៉ាង និងបវត្តិប្បដិសន្ធិ អ្នកប្រាជ្ញគប្បីធ្វើយ៉ាងនេះចុះ។ សេចក្តីបំប្រួញ។
[១២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៤
ID: 637830674131927125
ទៅកាន់ទំព័រ៖