ព្រះត្រៃបិដក ភាគ ១០២

បដ្ឋាន នវម​ភាគ
អនុលោម​ទុក​ប្ប​ដ្ឋាន ខាងចុង


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។


សា​រម្ម​ណទុ​កៈ
បដិ​ច្ច​វារៈ


 [១] សា​រម្ម​ណធម៌ (ធម៌​ប្រកបដោយ​អារម្មណ៍(១)) អាស្រ័យ​នូវ​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​សា​រម្ម​ណៈ នូវ​ខន្ធ២…ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ អនា​រម្ម​ណធម៌ (ធម៌​មិន​មាន​អារម្មណ៍(២)) អាស្រ័យ​នូវ​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​សា​រម្ម​ណខន្ធ​ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី អាស្រ័យ​នូវ​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​សា​រម្ម​ណៈ នូវ​ខន្ធ២ …ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ អនា​រម្ម​ណធម៌ អាស្រ័យ​នូវ​អនា​រម្ម​ណធម៌
(១) គឺ​កុសល​ស អកុសល វិបាក​ក្នុង​ភូមិ៤ កិរិយា​អព្យាក្រិត​ក្នុង​ភូមិ៣។ អដ្ឋកថា។ (២) គឺ​រូប និព្វាន។ អដ្ឋកថា។
ទំព័រទី ១ | បន្ទាប់
ID: 637830651403156696
ទៅកាន់ទំព័រ៖