ព្រះត្រៃបិដក ភាគ ១០២

មាន​វារៈ១ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១។
ការរាប់​ទាំង២យ៉ាង​ក្រៅពី​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

បញ្ហា​វារៈ


 [១៣៤] ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សម្បយុត្ត​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ចិត្ត​សម្បយុត្ត​ហេតុ ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​វិប្បយុត្ត​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ចិត្ត​សម្បយុត្ត​ហេតុ ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ ចិត្ត​សម្បយុត្ត​ធម៌ ជា​បច្ច័យ នៃ​ចិត្ត​សម្បយុត្ត​ធម៌​ផង នៃ​ចិត្ត​វិប្បយុត្ត​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ចិត្ត​សម្បយុត្ត​ហេតុ ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637830674768546243
ទៅកាន់ទំព័រ៖