ព្រះត្រៃបិដក ភាគ ១០២

សំសដ្ឋ​វារៈ


 [១៦] សា​រម្ម​ណធម៌ ច្រឡំ​នឹង​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ជា​សា​រម្ម​ណៈ។បេ។ ខន្ធ២ ច្រឡំ​នឹង​ខន្ធ២។
 [១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៨] សា​រម្ម​ណធម៌ ច្រឡំ​នឹង​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​អហេតុ​កក្ខន្ធ១ ជា​សា​រម្ម​ណៈ នឹង​ខន្ធ២ … មោហៈ ច្រឡំ​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សេចក្តី​បំប្រួញ។
 [១៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១។ ការរាប់​ទាំងពីរ​យ៉ាង​ក្រៅ​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធើ្វ​ចុះ។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637830653947296002
ទៅកាន់ទំព័រ៖