ព្រះត្រៃបិដក ភាគ ១០២

 [១៥៩] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​ហេតុ​ប្ប​ច្ច័​យ … ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១៦០] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [១៦១] ចិត្តសមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​ចិត្តសមុដ្ឋាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ចិត្តសមុដ្ឋាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្តសមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ចិត្ត ពួក​ចិត្ត​សមុដ្ឋាន​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ វារៈ២ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637830680070859152
ទៅកាន់ទំព័រ៖