ព្រះត្រៃបិដក ភាគ ១០២

បញ្ហា​វារៈ


 [២០] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​សា​រម្ម​ណៈ ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ដោយហេតុ​ប្ប​ច្ច័​យ។ សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនា​រម្ម​ណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​សា​រម្ម​ណៈ ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌​ផង នៃ​អនា​រម្ម​ណធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ជា​សា​រម្ម​ណៈ ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [២១] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … ពិចារណា​នូវ​កុសល​នោះ ត្រេកអរ រីករាយ ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ។បេ។ ទោមនស្ស កើតឡើង នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន … អំពី​ឈាន … ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​គោត្រភូ និង​វោ​ទានៈ ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637830654195727964
ទៅកាន់ទំព័រ៖