ព្រះត្រៃបិដក ភាគ ១០២

អាស្រ័យ​នូវ​ចិត្ត ចិត្ត អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១ … ចិត្តសមុដ្ឋាន​រូប ជា​នោ​ចិ​ត្ត​សហភុ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ចិ​ត្ត​សហ​ភុ​ធម៌ អា​ស្រ័យ​នូវ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហ​ភុ​ក្តី អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ចិ​ត្ត​សហ​ភុ​ក្ខន្ធ អាស្រ័យ​នូវ​វត្ថុ ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ចិ​ត្ត​សហ​ភុ​ធម៌​ក្តី នោ​ចិ​ត្ត​សហ​ភុ​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ និង​ជា​នោ​ចិ​ត្ត​សហ​ភុ​ក្តី អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហភុ និង​ជា​នោ​ចិ​ត្ត​សហភុ និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ចិ​ត្ត​សហ​ភុ​ធម៌ អាស្រ័យ​នូវ​ចិ​ត្ត​សហ​ភុ​ធម៌​ផង នូវ​នោ​ចិ​ត្ត​សហ​ភុ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្ត​សហ​ភុ​ក្តី អាស្រ័យ​នូវ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ផង នូវ​ចិត្ត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​នូវ​ចិ​ត្ត​សហ​ភុ​ក្ខន្ធ១ផង នូវ​ចិត្ត​ផង
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637830714535904939
ទៅកាន់ទំព័រ៖