ព្រះត្រៃបិដក ភាគ ១០២

 [២២២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។
អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ចុះ។

ចប់ ចិ​ត្ត​សហ​ភុ​ទុ​កៈ។


ចិ​ត្តា​នុ​បរិវត្តិ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២២៣] ចិ​ត្តា​នុ​បរិវត្តិ​ធម៌(១) (ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត) អាស្រ័យ​នូវ​ចិ​ត្តា​នុ​បរិវត្តិ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប ជា​ចិ​ត្តា​នុ​បរិវត្តិ​ក្តី អាស្រ័យ​នូវ​ចិ​ត្តា​នុ​បរិវត្តិ​ក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ចិ​ត្ត​សហ​ភុ​ទុ​កៈ​យ៉ាងណា ចិ​ត្តា​នុ​បរិវត្តិ​ទុ​កៈ​នេះ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។

ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុ​កៈ
បដិ​ច្ច​វារៈ


 [២២៤] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌(២) (ធម៌​ច្រឡំ​ដោយចិត្ត និង​តាំង​ឡើង​ដោយចិត្ត) អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ ខន្ធ១ អាស្រ័យ​នូវ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
(១) គឺ​វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ និង​វិចី​វិញ្ញត្តិ (២) [គឺ​វេទនាខន្ធ សញ្ញាខន្ធ និង​សង្ខារក្ខន្ធ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637830719934078278
ទៅកាន់ទំព័រ៖