ព្រះត្រៃបិដក ភាគ ១០២

គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង នឹង​ចក្ខុវិញ្ញាណ​ផង នឹង​ខន្ធ២ … ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ខន្ធ២ ពឹងផ្អែក​នឹង​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … វារៈ២ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង នឹងនោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ចិត្ត​ពឹងផ្អែក​នឹង​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ផង នឹង​វត្ថុ​ផង វារៈ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី នោ​ចិត្ត​សំស​ដ្ឋ​សមុ​ដ្ឋា​ធម៌​ក្តី ពឹងផ្អែក​នឹង​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង នឹងនោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ពឹងផ្អែក​នឹង​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … វារៈ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ សេចក្តី​បំប្រួញ។
 [២៣៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637830722499288722
ទៅកាន់ទំព័រ៖