ព្រះត្រៃបិដក ភាគ ១០២
[២៣៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។
ការរាប់ទាំង២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
បញ្ហាវារៈ
[២៤០] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកចិត្តសំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកចិត្តសំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[២៤១] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធកើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ
ID: 637830723328835960
ទៅកាន់ទំព័រ៖