ព្រះត្រៃបិដក ភាគ ១០២
[២៦៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។
ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[២៦៦] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ខាងក្រៅ នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិ រហូតដល់ពួកមហាភូតខាងក្នុងចុះ ពួកខន្ធខាងក្រៅ ពឹងផ្អែកនឹងវត្ថុ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកខន្ធខាងក្រៅ ចិត្ត ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ខាងក្រៅ នឹងខន្ធ២ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង
ID: 637830728904675422
ទៅកាន់ទំព័រ៖