ព្រះត្រៃបិដក ភាគ ១០២

បញ្ហា​វារៈ


 [២៧៥] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ខាងក្រៅ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ហេតុ​ខាងក្រៅ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ខាងក្រៅ​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ខាងក្រៅ ជា​បច្ច័យ​នៃ​ចិត្ត ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ហេតុ​ខាងក្រៅ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​កដ​ត្តា​រូប​ខាងក្នុង​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ខាងក្រៅ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្ត​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ហេតុ​ខាងក្រៅ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្ត​ផង នៃ​ពួក​កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [២៧៦] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ចិត្ត។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​ខន្ធ​ខាងក្រៅ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ចិត្ត។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637830730428758430
ទៅកាន់ទំព័រ៖