ព្រះត្រៃបិដក ភាគ ១០២

បញ្ហា​វារៈ


 [៦១] នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​មិនមែន​ជា​ចិត្ត ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​ចិត្តធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​មិនមែន​ជា​ចិត្ត ជា​បច្ច័យ គឺជា​បដិសន្ធិ​នៃ​ចិត្ត ដោយហេតុ​ប្ប​ច្ច័​យ។ នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​ចិត្តធម៌​ផង នៃ​នោ​ចិត្តធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​មិនមែន​ជា​ចិត្ត ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្ត​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៦២] ចិត្តធម៌ ជា​បច្ច័យ​នៃ​ចិត្តធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ចិត្ត។ មូល បណ្ឌិត​គប្បី​ធើ្វ​ចុះ។ ពួក​នោ​ចិ​ត្ត​ក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ចិត្ត។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ។ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ចិត្ត។ នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន រក្សា​នូវ​សីល ធើ្វ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​កុសល​នោះ ត្រេកអរ រីករាយ
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637830660871425491
ទៅកាន់ទំព័រ៖