ព្រះត្រៃបិដក ភាគ ១០២
ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[៨៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។
[៨៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។បេ។ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[៨៨] ចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ អចេតសិកធម៌ ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងចិត្ត ចិត្តពឹងផ្អែកនឹងវត្ថុ កដត្តារូប ពឹងផ្អែកនឹងចិត្ត ក្នុងខណៈនៃបដិសន្ធិ វត្ថុ ពឹងផ្អែកនឹងចិត្ត ចិត្តពឹងផ្អែកនឹងវត្ថុ មហាភូត១…។ ចេតសិកធម៌ ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចេតសិកក្ខន្ធពឹងផ្អែកនឹងវត្ថុ វារៈទាំង២យ៉ាង បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។
ID: 637830666336812543
ទៅកាន់ទំព័រ៖