ព្រះត្រៃបិដក ភាគ ១០២
គឺខន្ធ២ ច្រឡំនឹងចេតសិកក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តីបំប្រួញ។
[៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[៩៧] ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺប្រស្នា៥យ៉ាង បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ក្នុងវារៈទាំង៣ មានមោហៈដែរ។ សេចក្តីបំប្រួញ។
[៩៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។ ការរាប់២យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
បញ្ហាវារៈ
[៩៩] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយហេតុប្បច្ច័យ គឺពួកចេតសិកហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
ID: 637830667973960206
ទៅកាន់ទំព័រ៖