ព្រះត្រៃបិដក ភាគ ១០២

ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ចុះ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ ចេតសិក​ទុ​កៈ។


ចិត្ត​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [១១៦] ចិត្ត​សម្បយុត្ត​ធម៌(១) (ធម៌​ដែល​ប្រកបដោយ​ចិត្ត) អាស្រ័យ​នូវ​ចិត្ត​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ចិត្ត​សម្បយុត្ត​ក្ខន្ធ១ ខន្ធ១ អាស្រ័យ​នូវ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ចិត្ត​វិប្បយុត្ត​ធម៌(២) (ធម៌​ដែល​ប្រាសចាក​ចិត្ត) អាស្រ័យ​នូវ​ចិត្ត​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចិត្ត​សម្បយុត្ត​ក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ចិត្ត​សម្បយុត្ត​ធម៌​ក្តី ចិត្ត​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​ចិត្ត​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត​សម្បយុត្ត​ក្ខន្ធ១ នូវ​ខន្ធ២ … ជា​បដិសន្ធិ។
(១) បាន​ដល់​វេទនាខន្ធ សញ្ញាខន្ធ និង​សង្ខារក្ខន្ធ។ អដ្ឋកថា។ (២) រូប និង​និព្វាន។ អដ្ឋកថា។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637830672178391948
ទៅកាន់ទំព័រ៖