ព្រះត្រៃបិដក ភាគ ១០៣

អភិធម្មបិដក
បដ្ឋាន ទសម​ភាគ
ឧបា​ទា​ទុ​កៈ
បដិ​ច្ច​វារៈ


 [១] នោ​ឧបា​ទា​ធម៌(១) (ធម៌​មិនមែន​ជា​ឧបា​ទា) អាស្រ័យ​នូវ​ឧបា​ទា​ធម៌(២) ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​នោ​ឧបា​ទា​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។ នោបា​ទា​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​នោ​ឧបា​ទា​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​ឧបា​ទា នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ក្តី កដ​ត្តា​រូប ជា​នោ​ឧបា​ទា​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​ឧបា​ទា នូវ​ខន្ធ២ … នូវ​មហាភូត១ … មហាភូត២ អាស្រ័យ​នូវ​មហាភូត២។ ឧបា​ទា​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​ឧបា​ទា អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​នោ​ឧបា​ទា ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប ជា​ឧបា​ទា កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។
(១) បាន​ដល់ កុសល អកុសល វិបាក​ក្នុង​ភូមិ៤ កិរិយា​ព្យា​ក្រិត​ក្នុង​ភូមិ៣ មហាភូតរូប៤ និង​ព្រះនិព្វាន។ (២) ចក្ខុ សោតៈ ឃានៈ ជិវ្ហា កាយ រូប សទ្ទៈ គន្ធៈ រសៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្ទ្រិយ ហទយវត្ថុ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ អាកាសធាតុ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​ស្ស​ឧប​ចយោ រូប​ស្ស​សន្តតិ រូប​ស្ស​ជរ​តា រូប​ស្ស​អនិច្ចតា កព​ឡិង្កា​រា​ហារ។
ទំព័រទី ១ | បន្ទាប់
ID: 637830985531941670
ទៅកាន់ទំព័រ៖