ព្រះត្រៃបិដក ភាគ ១០៣

ឧបាទាន​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៣៤] ឧបាទាន​សម្បយុត្ត​ធម៌(១) (ធម៌​ប្រកបដោយ​ឧបាទាន) អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ក្ខន្ធ១ នូវ​ខន្ធ២…។ ឧបាទាន​វិប្បយុត្ត​ធម៌(២) (ធម៌​ដែល​ប្រាសចាក​ឧបាទាន) អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ លោភៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ។ ឧបាទាន​សម្បយុត្ត​ធម៌​ក្តី ឧបាទាន​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ក្ខន្ធ១ នូវ​ខន្ធ២ … ខន្ធ៣ក្តី លោភៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ នូវ​ខន្ធ២…។
(១) បាន​ដល់ លោភមូល៨ ជា​ទិដ្ឋិ​គត​សម្បយុត្ត៤ ជា​ទិដ្ឋិ​គត​វិប្បយុត្ត៤។ (២) បាន​ដល់ លោភៈ ជា​ទិដ្ឋិ​គត​វិប្បយុត្ត​ទាំង៤ ទោសមូល២ មោហមូល២ កុសល​ក្នុង​ភូមិ៤ វិបាក​ក្នុង​ភូមិ៤ កិរិយា​ព្យា​ក្រឹត ក្នុង​ភូមិ៣ រូប និង​និព្វាន។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637831012436510771
ទៅកាន់ទំព័រ៖