ព្រះត្រៃបិដក ភាគ ១០៣

ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ១ នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ១ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ឯ​ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១…។ ឧបាទាន​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ។ ឧបាទាន​សម្បយុត្ត​ធម៌​ក្តី ឧបាទាន​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ។ ឧបាទាន​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នូវ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង នូវ​ខន្ធ២…។ ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នូវ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637831012618688929
ទៅកាន់ទំព័រ៖