ព្រះត្រៃបិដក ភាគ ១០៣

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង។ ឧបាទាន​សម្បយុត្ត​ធម៌​ក្តី ឧបាទាន​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នូវ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង នូវ​ខន្ធ២…។
 [១៣៥] ឧបាទាន​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ក្ខន្ធ១ នូវ​ខន្ធ២…។ ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​លោភៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ។ ឧបាទាន​សម្បយុត្ត​ធម៌​ក្តី ឧបាទាន​វិប្បយុត្ត​ធម៌​ក្តី អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី លោភៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ នូវ​ខន្ធ២…។ ឧបាទាន​វិប្បយុត្ត​ធម៌
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637831012885793796
ទៅកាន់ទំព័រ៖