ព្រះត្រៃបិដក ភាគ ១០៣
អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានវិប្បយុត្តក្ខន្ធ វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធអាស្រ័យនូវវត្ថុ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវលោភៈ ដែលប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង នូវខន្ធ២ …។ សេចក្តីបំប្រួញ។
[១៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងវិគតប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831013135765550
ទៅកាន់ទំព័រ៖