ព្រះត្រៃបិដក ភាគ ១០៣

 [១៣៧] ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … អហេតុកប្បដិសន្ធិ រហូតដល់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [១៣៨] ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ។ ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ រហូតដល់​ពួក​អសញ្ញ​សត្វ។ ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នូវ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង។ …
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637831013367129248
ទៅកាន់ទំព័រ៖