ព្រះត្រៃបិដក ភាគ ១០៣
ព្រោះនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។
[១៣៩] ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវឧបាទានសម្បយុត្តក្ខន្ធ១ នូវខន្ធ២ …។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប លោភៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានសម្បយុត្តក្ខន្ធ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ក្តី លោភៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ នូវខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវឧបាទានវិប្បយុត្តក្ខន្ធ១ នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានវិប្បយុត្តក្ខន្ធ ចិត្តសមុដ្ឋានរូប អាស្រ័យនូវលោភៈដែលប្រាសចាកទិដ្ឋិ ក្នុងបដិសន្ធិក្ខណៈ រហូតដល់ពួកអសញ្ញសត្វ។
ID: 637831013603378671
ទៅកាន់ទំព័រ៖