ព្រះត្រៃបិដក ភាគ ១០៣
គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកឧបាទានវិប្បយុត្តក្ខន្ធ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវលោភៈ ដែលប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង។ សេចក្តីបំប្រួញ។
[១៤១] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់ទាំងពីរយ៉ាង ក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637831014212598318
ទៅកាន់ទំព័រ៖