ព្រះត្រៃបិដក ភាគ ១០៣
ឧបាទានសម្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ផង នឹងឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងឧបាទានសម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងលោភៈផង នឹងខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ផង នឹងឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទានសម្បយុត្តក្ខន្ធផង នឹងពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងលោភៈផង លោភៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងវត្ថុផង។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ផង នឹងឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងឧបាទានសម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទានសម្បយុត្តក្ខន្ធផង នឹងពួកមហាភូតផង ខន្ធ៣ក្តី លោភៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងវត្ថុផង
ID: 637831014674446740
ទៅកាន់ទំព័រ៖