ព្រះត្រៃបិដក ភាគ ១០៣
នឹងខន្ធ២ …។ សេចក្តីបំប្រួញ។ វិញ្ញាណទាំង៥ ក្នុងអារម្មណប្បច្ច័យ បណ្ឌិតគប្បីធ្វើចុះ។
[១៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១៤៤] ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពឹងផ្អែកនឹងឧបាទានវិប្បយុត្តក្ខន្ធ១ ជាអហេតុកៈ … រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ នឹងកាយាយតនៈ… ពួកឧបាទានវិប្បយុត្តក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ សេចក្តីបំប្រួញ។
[១៤៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩
ID: 637831014939671500
ទៅកាន់ទំព័រ៖