ព្រះត្រៃបិដក ភាគ ១០៣

មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ មោហៈ​ក្តី លោភៈ​ក្តី ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ ឧបាទាន​សម្បយុត្ត​ធម៌​ក្តី ឧបាទាន​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នៃ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ​ក្តី លោភៈ​ក្តី ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១៥១] ឧបាទាន​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ក្តី លោភៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ក្តី លោភៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ។ ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​វិប្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ឲ្យ​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម។បេ។ នូវ​ពួក​កុសល ដែល​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន … ចេញ​អំពី​ឈាន
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637831015967752699
ទៅកាន់ទំព័រ៖