ព្រះត្រៃបិដក ភាគ ១០៣
ក្នុងខណៈនៃបដិសន្ធិ។បេ។ នោឧបាទាធម៌ ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ ក្នុងនោឧបាទាមូលកៈ មានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ផង នឹងនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជានោឧបាទាផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។
[១៩] នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកនោឧបាទាខន្ធជាបដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។ នោឧបាទាធម៌ ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ផង នឹងនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខាយតនៈផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជានោឧបាទាផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តីបំប្រួញ។
ID: 637830988407701609
ទៅកាន់ទំព័រ៖