ព្រះត្រៃបិដក ភាគ ១០៣
ហើយពិចារណានូវឈាន ត្រេកអរ រីករាយ រាគៈ ដែលប្រាសចាកទិដ្ឋិ ប្រារព្ធនូវកុសលនោះ … វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្ស របស់បុគ្គលអ្នកមានសេចក្តីក្តៅក្រហាយ ព្រោះតែលះបង់ឈាន កើតឡើង ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ នូវផល … ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ (ពិចារណា) នូវពួកឧបាទានវិប្បយុត្តកិលេស ដែលលះបង់ហើយ … នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… ក្នុងកាលមុន … នូវចក្ខុ … នូវវត្ថុ … ឃើញច្បាស់នូវពួកឧបាទានវិប្បយុត្តក្ខន្ធផង នូវលោភៈផង ថាមិនទៀង … ហើយត្រេកអរ រីករាយ រាគៈ ដែលប្រាសចាកទិដ្ឋិ ប្រារព្ធនូវខន្ធនោះ … វិចិកិច្ឆា … ឧទ្ធច្ចៈ …ទោមនស្ស … ដំណើរទាំងអស់ មានបរិបូណ៌ (តាំងអំពីឃើញរូប) ដោយទិព្វចក្ខុ រហូតដល់កាយវិញ្ញាណ ពួកឧបាទានវិប្បយុត្តក្ខន្ធ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យនូវទាន…។បេ។
ID: 637831016157544332
ទៅកាន់ទំព័រ៖