ព្រះត្រៃបិដក ភាគ ១០៣

នូវ​ឈាន … នូវ​ចក្ខុ … នូវ​វត្ថុ … ត្រេកអរ រីករាយ នឹង​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នឹង​លោភៈ​ផង រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង ទិដ្ឋិ។បេ។ ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នៃ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ចក្ខុ … នូវ​វត្ថុ … ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ក្តី លោភៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នូវ​លោភៈ​ផង។ ឧបាទាន​សម្បយុត្ត​ធម៌​ក្តី ឧបាទាន​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ក្តី លោភៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ក្តី លោភៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637831155819124315
ទៅកាន់ទំព័រ៖