ព្រះត្រៃបិដក ភាគ ១០៣
[១៥២] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកឧបាទានសម្បយុត្តក្ខន្ធ កើតឡើង ព្រោះធ្វើនូវពួកឧបាទានសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺឧបាទានសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ មូល គឺអារម្មណាធិបតិ និងសហជាតាធិបតិ បណ្ឌិតគប្បីធ្វើចុះ។ អារម្មណាធិបតិ គឺលោភៈ ដែលប្រាសចាកទិដ្ឋិ កើតឡើង ព្រោះធ្វើនូវពួកឧបាទានសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺឧបាទានសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ អធិបតិ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃលោភៈ ដោយអធិបតិប្បច្ច័យ។ មូល គឺអារម្មណាធិបតិ និងសហជាតាធិបតិ បណ្ឌិតគប្បីធ្វើចុះ។ អារម្មណាធិបតិ គឺពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះធ្វើនូវពួកឧបាទានសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺឧបាទានសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ
ID: 637831156039385114
ទៅកាន់ទំព័រ៖