ព្រះត្រៃបិដក ភាគ ១០៣
អធិបតិ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃលោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន … នូវសីល។បេ។ ចេញអំពីឈាន ហើយធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ ដែលប្រាសចាកទិដ្ឋិ ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង។បេ។ ពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវត្ថុ … ធ្វើនូវពួកឧបាទានវិប្បយុត្តក្ខន្ធផង នូវលោភៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលប្រាសចាកទិដ្ឋិ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។បេ។ ឯសហជាតាធិបតិ គឺឧបាទានវិប្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យនូវទាន។បេ។ អំពីឈាន … នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកឧបាទានវិប្បយុត្តក្ខន្ធផង
ID: 637831156269098111
ទៅកាន់ទំព័រ៖