ព្រះត្រៃបិដក ភាគ ១០៣

នូវ​លោភៈ​ផង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។ ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នៃ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ចក្ខុ … នូវ​វត្ថុ … ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ក្តី លោភៈ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នូវ​លោភៈ​ផង ឲ្យ​ជាទី​គោរព។ ឧបាទាន​សម្បយុត្ត​ធម៌​ក្តី ឧបាទាន​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង ឲ្យ​ជាទី​គោរព។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ លោភៈ​ដែល​ប្រាសចាក​ទិដ្ឋិ កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង ឲ្យ​ជាទី​គោរព។ មូល​បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ក្តី លោភៈ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង ឲ្យ​ជាទី​គោរព។
 [១៥៣] ឧបាទាន​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ​មុនៗ
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637831156508818058
ទៅកាន់ទំព័រ៖