ព្រះត្រៃបិដក ភាគ ១០៣

ជា​បច្ច័យ​នៃ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ ជា​បច្ច័យ​នៃ​លោ​ភៈ​ក្រោយៗ ដែល​ប្រាសចាក​ទិដ្ឋិ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នៃ​លោភៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​វិប្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​លោ​ភៈ​មុនៗ ដែល​ប្រាសចាក​ទិដ្ឋិ ជា​បច្ច័យ​នៃ​លោ​ភៈ​ក្រោយៗ ដែល​ប្រាសចាក​ទិដ្ឋិ ដោយ​អនន្តរ​ប្ប​ច្ច័​យ លោភៈ​ដែល​ប្រាសចាក​ទិដ្ឋិ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​មុនៗ ជា​បច្ច័យ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ជា​បច្ច័យ​នៃ​គោត្រភូ និង​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ លោ​ភៈ​មុនៗ ដែល​ប្រាសចាក​ទិដ្ឋិ
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637831156701825282
ទៅកាន់ទំព័រ៖