ព្រះត្រៃបិដក ភាគ ១០៣
ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ដោយអនន្តរប្បច្ច័យ អាវជ្ជនា (ការពិចារណា) ជាបច្ច័យនៃពួកឧបាទានសម្បយុត្តក្ខន្ធ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ លោភៈមុនៗ ដែលប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយអនន្តរប្បច្ច័យ។ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយអនន្តរប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធមុនៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃលោភៈក្រោយៗ ដែលប្រាសចាកទិដ្ឋិ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ
ID: 637831156932251862
ទៅកាន់ទំព័រ៖