ព្រះត្រៃបិដក ភាគ ១០៣

ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ក្តី លោភៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នៃ​លោភៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៥៤] ឧបាទាន​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ។
 [១៥៥] ឧបាទាន​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នៃ​លោភៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នៃ​លោភៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637831157210172224
ទៅកាន់ទំព័រ៖