ព្រះត្រៃបិដក ភាគ ១០៣
ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញ៉ាំងសមាបត្តិឲ្យកើតឡើង តម្លើងមានះ នូវសីល។បេ។ នូវបញ្ញា … នូវឧបាទានវិប្បយុត្តរាគៈ នូវមានះ នូវសេចក្តីប្រាថ្នា … អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃបញ្ញា នៃឧបាទានវិប្បយុត្តរាគៈ មានះ សេចក្តីប្រាថ្នា កាយិកសុខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។ បុគ្គលអាស្រ័យនូវសទ្ធា ហើយតម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល។បេ។ នូវបញ្ញា … នូវឧបាទានវិប្បយុត្តរាគៈ នូវមានះ នូវសេចក្តីប្រាថ្នា.អាស្រ័យនូវសេនាសនៈ នូវទ្រព្យដែលគេមិនបានឲ្យ … កុហក … នូវពាក្យញុះញុង … នូវពាក្យឥតប្រយោជន៍ … នូវទីត … នូវការលបឆក់យកទ្រព្យគេ … នូវការប្លន់យកទ្រព្យក្នុងផ្ទះមួយ … (ចាំស្កាត់) ក្នុងផ្លូវជួបគ្នា … នូវប្រពន្ធនៃបុគ្គលដទៃ … នូវការសម្លាប់អ្នកស្រុក … នូវការសម្លាប់អ្នកនិគម … សទ្ធា … សេនាសនៈ
ID: 637831157428080788
ទៅកាន់ទំព័រ៖