ព្រះត្រៃបិដក ភាគ ១០៣

 [២០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៥។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២១] នោ​ឧបា​ទា​ធម៌ ពឹងផ្អែក​នឹង​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​អហេតុ​កក្ខន្ធ ជា​នោ​ឧបា​ទា ពឹងផ្អែក​នឹង​វត្ថុ ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ នោ​ឧបា​ទា​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​នោ​ឧបា​ទា​ក្តី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ជា​នោ​ឧបា​ទា នឹង​ខន្ធ២ … ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ មហាភូត១ រហូតដល់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637830988653282222
ទៅកាន់ទំព័រ៖