ព្រះត្រៃបិដក ភាគ ១០៣

មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ក្តី លោភៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នៃ​លោភៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៥៦] ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​វិប្បយុត្ត​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ … នូវ​វត្ថុ … ថា​មិន​ទៀង។បេ។ ទោមនស្ស កើតឡើង ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ​…។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នៃ​លោភៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ … ត្រេកអរ រីករាយ ចំពោះ​វត្ថុ រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នៃ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637831157867842207
ទៅកាន់ទំព័រ៖