ព្រះត្រៃបិដក ភាគ ១០៣
ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយបុរេជាតប្បច្ច័យ។
[១៥៧] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ។
[១៥៨] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយកម្មប្បច្ច័យ គឺឧបាទានសម្បយុត្តចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត
ID: 637831158107189967
ទៅកាន់ទំព័រ៖